Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងករណី ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ទម្ងន់ ៤២៩ គីឡូក្រាម នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

កំពង់ចាម : ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធទៅនឹងចំណាត់ការទៅលេីសំណុំរឿងគ្រឿងញៀន ដែលជាបទល្មើស ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤២៩ គីឡូក្រាម ដែលជនល្មេីសបានធ្វេីការដឹកជញ្ជូនសារធាតុញៀនទាំងនេះ ពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយបានឆ្លងកាត់ខេត្តកំពង់ចាម ក៏ត្រូវបង្រ្កាបបាន។

ចំពោះករណីនេះ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចធ្វេីការចោទប្រកាន់មនុស្សចំនួន ០៤ នាក់ និងបក្ខពួកផងដែរ។

គួរបញ្ជាក់ថា បទល្មេីសគ្រឿងញៀនជាបទល្មេីសមួយដែលរាជរដ្ឋាភិបាលបានប្តេជ្ញា បង្កា ទប់ស្កាត់ និងបង្រ្កាបឲ្យខានតែបានដោយគ្មានការលេីកលែងឡេីយ។ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បាននិងកំពុងអនុវត្តច្បាប់ដោយមុឺងម៉ាត់ជាទីបំផុតចំពោះករណីគ្រឿងញៀន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ៤២៩ គីឡូក្រាម ដែលជាប្រភេទ មេតំហ្វេតាមីន កេតាមីន និងជ័រអាភៀន (ខ្មៅ) ដោយជនសង្ស័យចំនួន ១ក្រុម បានធ្វើសកម្មភាពជិះរថយន្ត ម៉ាក LEXUS ៤៧០ ចំនួន ៣ គ្រឿង ដឹកជញ្ជូនសារធាតុញៀន ពីខេត្តស្ទឹងត្រែង ឆ្ពោះទៅរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម ដោយ៖

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថា មានក្រុមឧក្រិដ្ឋជនមួយក្រុមនឹងដឹកជញ្ជូន សារធាតុញៀនឆ្លងកាត់ទឹកដីខេត្តកំពង់ចាម បន្ទាប់មកសមត្ថកិច្ចបានប្រទះឃើញ រថយន្តចំនួន ៣គ្រឿង រួមមាន៖ ១.រថយន្ត LEXUS ៤៧០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2P-6191, ២.រថយន្ត LEXUS ៤៧០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2M-2489 និង៣.រថយន្ត LEXUS ៤៧០ ពណ៌សំបកឪឡឹក បានធ្វើសកម្មភាព ជិះមកដល់ចំណុចផ្លូវជាតិលេខ៧ ស្ថិតនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ភ្លាមនោះសមត្ថកិច្ចបានកាក់ហៅរថយន្តទាំង ៣ គ្រឿង ខាងលើដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តទាំង ៣គ្រឿងនោះបានបើករត់គេចខ្លួនពីសមត្ថកិច្ច។ សមត្ថកិច្ចបានបន្តដេញតាមរថយន្ត ទាំង៣គ្រឿង ខាងលើ រហូតមកដល់ចំណុចភូមិសេនសុនជើង ឃុំស្រង់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក៏កាក់បានរថយន្ត១ គ្រឿង ម៉ាកលុចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2M-2489 ចំណែកឯជនសង្ស័យចំនួន ២នាក់ នៅក្នុង រថយន្តបានចុះរត់គេចខ្លួន រីឯរថយន្តចំនួន ២គ្រឿងទៀត បានបើករត់គេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ច បានឆែកឆេរនៅ ក្នុងរថយន្ត ម៉ាកលុចស៊ីស ៤៧០ ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2M-2489 រកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាម ពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៤៣១ ដុំ ច្រកក្នុងការ៉ុងចំនួន ១៨ការ៉ុង ស្មើនឹងទម្ងន់ ៤២៩ គីឡូក្រាម ដែលជាប្រភេទ មេតំហ្វេតាមីន កេតាមីន និងជ័រអាភៀន (ខ្មៅ) ។

លុះព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់៖ ១.ឈ្មោះ ស៊ាម ទូ ភេទប្រុស អាយុ៣៦ឆ្នាំ និង ២.ឈ្មោះ ជឿន ស៊ីណេត ហៅ ណែត ភេទប្រុស អាយុ៣៦ឆ្នាំ ចំណែកឯជនសង្ស័យជា បក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ រួមមាន ១.ឈ្មោះ ជឿន តក់ អាយុ២២ឆ្នាំ, ២.ឈ្មោះ សាន ភេទប្រុស អាយុ២៨ឆ្នាំ, ៣.ឈ្មោះ នី ភេទប្រុស អាយុ២៥ឆ្នាំ និង ៤.ឈ្មោះ ទូច សុខឃាង ភេទប្រុស អាយុ៣១ឆ្នាំ និង បក្ខពួក ផ្សេងទៀត ។

បន្ទាប់ពីបានសួរចម្លើយជនសង្ស័យខាងលើ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យខាងលើ និង បក្ខពួក ពីបទ៖ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទ ចូលរួមក្នុង ក្រុមឧក្រិដ្ឋជន ប្រព្រឹត្តនៅចំណុចតាមផ្លូវជាតិលេខ៧ ស្ថិតនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា ៤០ កថាខណ្ឌទី២ និងកថាខណ្ឌទី៧ និងមាត្រា ៥៩ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀននិងបានស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនជនសង្ស័យទាំងអស់ខាងលើជាបណ្តោះអាសន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី