Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ! នៅពេលនេះ អន្ទិត «នៅ សម្បត្តិ» ត្រូវបានផ្សឹកហើយ ក្រោយផ្ទុះរឿងអាស្រូ.វផឹ.កស្រា លេងល្បែ.ង មានទាំងស្រី

ដូចដែលប្រិយមិត្ត មហាជនបានទទួលជ្រាប និងក៏ដូចសម្តែងការហួសចិត្តខ្លាំងរួចហើយ ទាក់ទងនឹងអតីតព្រះសង្ឃ «នៅ សម្បត្តិ» ដែលបានប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើម ក្រោយបើកធ្លាយវីដេអូផឹកស្រា លេងល្បែងក្នុងវត្តយ៉ាងគគ្រឹកគគ្រេង និងសូម្បីមានទាំងស្រីស្នេហ៍ថែមទៀតផង។

ជាក់ស្តែង រឿងអាស្រូវរបស់អតីតព្រះសង្ឃ «នៅ សម្បត្តិ» ដែលត្រូវបានតែងតាំងជាព្រះគ្រូសូត្រស្តាំ ចៅអធិការវត្តត្រពាំងឈូក ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Pheng Oudom ទម្លាយភស្តុតាងរូបភាព និងវីដេអូដែលមិនអាចប្រកែកបាន ដោយបានដោះស្បង់ជីពរស្លៀកពាក់ខោអាវ លួចចេញដើរលេងជាមួយស្រី ហើយថែមទាំងនៅជាមួយស្រីស្នេហ៍ជាកម្មការិនីរោងចក្រ ឆាតទៅខ្ចីលុយគេឲ្យស្រីស្នេហ៍ ដែលហៅប្រពន្ធពេញៗមាត់។

លើសពីនេះ អ្វីដែលហួសចិត្តខ្លាំងបំផុតទៀតនោះ គឺក្នុងវីដេអូភស្តុតាង ក៏បានបង្ហាញអតីតសង្ឃ នៅ សម្បត្តិ បានខលវីដេអូ ដោយមិនដឹងឆាតទៅកាន់អ្នកណា ឬក៏ស្រីស្នេហ៍ខ្លួនទេ ខណៈមាត់កំពុងទំពារអ្វី និយាយប្រាប់ថា ស្រវឹងហើយៗ!! និងបន្ទាប់មក ក៏បានបង្វិលកាមេរ៉ាវីដេអូបង្ហាញឲ្យឃើញសំបកកំប៉ុងស្រាបៀរ រាយប៉ាយពេញលើឥដ្ឋទៀតផង ដែលឃើញហើយពិតជាហួសថ្លែងតែម្តង។

ទោះជាយ៉ាងណា ក្រោយករណីនេះបានផ្ទុះឡើង ខណៈមហាជនរិះគន់ឡើងក្តៅគគុករួចមក កាលពីប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥) ព្រះសង្ឃ នៅ សម្បត្តិ ត្រូវបានផ្សឹកហើយ។

នេះបើយោងតាមព្រះឧត្តមកិច្ច ណូ វ៉ាន់នី ព្រះចៅអធិការវត្តត្រពាំងឈូក បានបង្ហោះសំណេរឲ្យញោមញាតិ និងពុទ្ធបរិស័ទ ពិចារណាតាមការគួរ ចំពោះចម្លើយរបស់សមីខ្លួន ដោយបានភ្ជាប់លិខិតបំភ្លឺមួយច្បាប់ ដែលបានថ្វាយបង្គំដល់ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ បានទទួលជ្រាបអំពីរឿងរ៉ាវនេះ។

ក្នុងនោះ ព្រះអង្គ ណូ វ៉ាន់នី បានបញ្ជាក់ជូនថា ក្រោយរឿងនេះបានផ្ទុះឡើង និងបានសាកសួរ, ភិក្ខុ នៅ សម្បត្តិ បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ពីម្ចាស់គណនីខាងលើ និងបានអះអាងថា ទិដ្ឋភាពមានការផឹកស្រា លេងបៀរ និងរូបភាពស្លៀកពាក់ខោអាវ ព្រមទាំងសម្លេងឆ្លើយឆ្លងជាមួយស្រ្តីក្នុងវីដេអូនោះ គឺពុំមានជាការពិតទេ។

តែទោះជាយ៉ាងណា ប្រហែលដឹងខ្លួនឯងច្បាស់ថា បានប្រព្រឹត្តខុស ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា នៅទីបំផុត សមីខ្លួន នៅ សម្បត្តិ ក៏បានសម្រេចចិត្តសឹក៕