Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី

ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ កាលពីព្រឹកថ្ងៃទី២០​ ខែមីនា​ ឆ្នាំ២០២៥​ នាឱកាសបិទសន្និបាតក្រសួងមុខងារសាធារណ:កន្លងទៅ​ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងកម្សាន្តសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្ដាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី