ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ ក្រេឌីត យូរ៉ូ យេមបូឌា (CBC) រៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី «ការប្រើប្រាស់ឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង១១:៣០នាទីថ្ងៃត្រង់ នៅសណ្ឋាគារ NOVOTEL រាជធានីភ្នំពេញ។
គោលបំណងនៃការរៀបចំវេទិកាពិភាក្សាខាងលើ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទី នៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន, និន្នាការ នៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។
តាមរយៈនៃកិច្ចពិភាក្សានោះអ្នកសារព័ត៌មាន ក៏នឹងទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងការ ទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការការពារសិទ្ធិរបស់អតិថិជនផ្ទាល់ ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទានមានភាពមិនប្រក្រតីផងដែរ។
ក.អ.ក ចាត់ទុកកិច្ចពិភាក្សានេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចដោយពួក គេនឹងទទួលបាននូវចំណេះដឹងបន្ថែមអំពីការប្រើឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាពឥណទាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៤៕ រក្សាសិទ្ធដោយ៖សុទ្ធលី













