Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោកដួង ឆាយ ប្រគល់កូនស្រីឱ្យអ្នកនាងដេត ម៉ាលីណា ជាកំហិតក្នុងរយៈពេល៧ថ្ងៃ

ភ្នំពេញ ៖​អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យលោកដួង ឆាយប្រគល់កូនស្រីឱ្យអ្នកនាងដេត ម៉ាលីណា ជាកំហិតក្នុងរយៈពេល៧ថ្ងៃ។ ក្នុងករណីដែលលោកពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអើពើចំពោះដីកាសម្រេចរបស់តុលាការ អាជ្ញាសាលានឹងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ដូច្នេះលោកឌួង ឆាយត្រូវធ្វើការអនុវត្តឱ្យខានតែបាន។

ករណីលោក ឌួង ឆាយ , អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះ ដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេច ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។

ការអនុវត្តដោយបង្ខំ និងការអនុវត្តយ៉ាងម៉ឹងម៉ាត់
អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ សូមបង្គាប់ឱ្យឈ្មោះ ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ភេទប្រុស សញ្ជាតិខ្មែរ ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ភេទស្រី កើតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឱ្យទៅឈ្មោះដេត ម៉ាលីណា ភេទស្រី សញ្ជាតិខ្មែរ ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត ឬប្រគល់ឱ្យមក អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ តាមអំណាចនៃដីកាសម្រេចរបស់តុលាការ។
ត្រូវប្រគល់ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧(ប្រាំពីរ) ថ្ងៃ គិតចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ដប់ប្រាំពីរ និងសូន្យនាទី ជាកំហិត។
អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការតីជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធដោយ៖សុទ្ធលី