Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកភូមិទៅរកបេះផ្លែគុយក្នុងព្រៃ ក៏ប្រទះឃើញវ៉ាលីសមួយកប់ដី ហើយបើកមើលទៅ ស្រាប់តែឃើញសាកសពមនុស្សនៅខាងក្នុង ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

កោះកុង ៖ អ្នកស្រុក ៣ នាក់បានប្រទះឃើញវ៉ាលីសមួយកប់ដី ខណៈពេលដើររកបេះផ្លែគុយនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។ ក្រោយពីយកដំណឹងទៅរាយការណ៍សមត្ថកិច្ច ក៏បានរកឃើញថានៅក្នុងវ៉ាលីសនោះមានសាកសមនុស្សម្នាក់ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។

នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាល និងអាវុធហត្ថខេត្តកោះកុង បានចុះពិនិត្យកន្លែងកើតហេតុ ដោយរកឃើញថាពិតជាមានសាកសពមែន។ សាកសពមានសភាពហើមស្អុយរលួយ បង្ហាញថាជនរងគ្រោះអាចស្លាប់ដោយសារឃាតកម្មប្រហែល ៥ ថ្ងៃមកហើយ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×