Tuesday, April 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាចេញសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះសម្តេចតេជោហ៊ុន សែន​ ប្រមុខរដ្ឋស្តី

រាជធានីភ្នំពេញ, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមង្វៀន​ មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា,​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។​

សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស!
ខ្ញុំបានទទួលពត៌មានដ៏រន្ធត់ប្រកបដោយសេចក្តីទុក្ខក្រៀមក្រំបំផុតស្តីពី មរណភាព​នៃឯកឧត្តម ហ៊ុន​ សាន​ បងប្រុសច្បងបង្កើតជាទីគោរពស្រឡាញ់របស់សម្តេចតេជោ
នាឱកាសដ៏សែនក្រៀមក្រំបំផុតនេះ ខ្ញុំ​សូមសូមសម្តែងនូវការចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុតនេះ​ព្រមទាំងក្តីសោកស្តាយអាលោះអាល័យដ៏ក្រៃលែងនេះជូនចំពោះសម្តេចតេជោនិងក្រុមគ្រូសារដ៏ឧត្តមថ្លៃថ្លារបស់សម្តេច
សូមដួងវិញ្ញាណក្ខ័ន្ធឯកឧត្តម ហ៊ុន​ សាន ​បានអញ្ជើញទៅកាន់ទីស្ថានបរមសុខគតិភព និងសូមក្រុមគ្រួសារនៃសពឆាប់បានស្រាកស្រាន្តពីទុក្ខសង្វេគសោកសៅដ៏ក្រៀមក្រំបំផុតនេះ៕

Thu CB
Thu CB