(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី «ពិព័រណ៌កុមារនិងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025» ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃគឺ ថ្ងៃទី៥ និង៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ៦A (ហួសស្ពានទី១) ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់។
កម្មវិធីដ៏ធំនេះនឹងនាំយកការកំសាន្តដ៏សម្បូរបែបសម្រាប់ប្អូនៗកុមារដោយមានជាកម្មវិធីសិល្បៈគំនូរផ្តល់ជូនដោយ Global Art Cambodia។ កាន់តែពិសេស កម្មវិធីនឹងមានការប្រលងគំនូរផាត់ពណ៌ជូនដល់ប្អូនៗកុមារៗទាំងអស់ដោយគ្រាន់តែចុះឈ្មោះប្រលងតាមតំណភ្ជាប់ខាងក្រោម។ ហើយជ័យលាភីលេខ១ដល់លេខ៣តាមវគ្គប្រលងនីមួយៗនឹងទទួលបានរង្វាន់ពី បុរី មេគង្គ លែន និងដៃគូសហការក្នុងកម្មវិធី។ ក្រៅពីនេះក៏មានការកំសាន្ដជាច្រើនទៀតផងដែរដូចជា៖ ការលោតពោង, ការចូលលេងពិព័រណ៌សត្វទន្សាយពី Cambofarm Rabbitry, និងកម្មវិធីតាមស្ដង់សាលាជាច្រើនដែលនឹងមានវត្តមានក្នុងកម្មវិធីទាំងពីរថ្ងៃ។
បន្ថែមពីលើនេះ កម្មវិធី «ពិព័រណ៌កុមារនិងគ្រួសាររបស់ បុរី មេគង្គ លែន» ក៏មានការកំសាន្តសម្រាប់យុវវ័យ ក៏ដូចជាបងៗដែលជាអាណាព្យាបាលផងដែរដែលកម្មវិធីមានជាការបង្រៀនរៀបចំបាច់ផ្កាដោយឥតគិតថ្លៃពី ហាងផ្កា SH Floral, ពិព័រណ៌សុខភាពដែលនឹងមានវាគ្មិនជាវេជ្ជបណ្ឌិតមកពីមន្ទីរពហុព្យាបាល និងសម្ភព មេម័រ នឹងនាំយកប្រធានបទសំខាន់ៗនៃសុខភាពរបស់កុមារ បុរស និងស្រ្តី, ការបើកសាកល្បងនូវគ្រប់ម៉ូឌែលរបស់រថយន្ត JETOUR និងទទួលបានគូប៉ុងសម្រាប់ដូរយកភេសជ្ជៈពី Brown Coffee, ការលេងអុក, ការកំសាន្តតាមស្ដង់អាហារនិងភេសជ្ជៈជាច្រើន និងការប្រគំតន្រ្តីពេលល្ងាចផងដែរ។
កុំភ្លេចមកចូលរួមកំសាន្តនិងទទួលយកបទពិសោធន៍ដ៏ល្អសម្បូរបែបនៅកម្មវិធីពិព័រណ៌កុមារនិងគ្រួសារ MEKONG LAND’S KIDS AND FAMILY FUN FAIR 2025 ទាំងអស់គ្នា!
ជួបគ្នានៅថ្ងៃទី៥ និង៦ ខែមេសា ឆ្នាំ២០២៥ ក្នុងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់!
រៀបចំដោយ៖ បុរី មេគង្គ លែន
សហការឧបត្ថម្ភដោយ៖ JETOUR CAMBODIA
🔗តំណភ្ជាប់សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធី៖ https://forms.gle/HZq5ufMx4kg5iNXJ8
📍 ទីតាំងគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់»៖ https://maps.app.goo.gl/tgwnbEBr72Vniz8C8
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!
សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotline






