Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាត់ការនគរបាល ចុះដល់ផ្ទះជនបំពាក់ភ្លើងរថយន្តខុសបច្ចេកទេស និងបង្កការរំខាន់ដល់អ្នកធ្វើដំណើរដទៃ

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាក Nissan Navara ពណ៌លឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 2AB-0597 បានបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ការដំណើរអ្នកដទៃជាខ្លាំង។ ក្រោយឃើញការចែកចាយព័ត៌មាននេះលើបណ្តាញសង្គម លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឱ្យជំនាញស្រាវជ្រាវរករថយន្តនេះ។

ទីបំផុតទៅរថយន្តត្រូវបានរកឃើញ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ បានចុះទៅជួបផ្ទះម្ចាស់រថយន្ត ស្ថិតនៅផ្លូវលេខ១១០ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ព្រមទាំងណែនាំឱ្យម្វាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់បន្តទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី