Thursday, April 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្រ្ដី ឡាំ ជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

កណ្តាល ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សានិងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម បានដឹកនាំគណៈប្រតិភូនៃសមាជិកគណៈកម្មការអន្ដរក្រសួង ដើម្បីចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងពិនិត្យស្ថានភាពតំបន់ដែលមានហានិភ័យនៃការបាក់ច្រាំង នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅទីតាំងភូមិសាស្ត្រ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានវត្ដមាននៃការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អភិបាលខេត្ដ អគ្គនាយករង ព្រមទាំងមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន។

ការចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំនេះ ធ្វើឡើងក្នុងគោលបំណងចម្បងសំខាន់ចំនួនបីដែលរួមមាន (១) ការពិនិត្យនិងវាយតម្លៃសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់និងច្រាំងព្រែកជ្រៃធំ (២)ការពិនិត្យតំបន់មានហានិភ័យដែលត្រូវបន្តការសាងសង់សំណង់ការពារច្រាំង និងផលប៉ះពាល់នានា និង (៣) ការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ជាទិសដៅការងារបន្តរបស់គណៈកម្មការអន្ដរក្រសួង។

សូមគូសបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមក គណៈកម្មការអន្តរក្រសួង បានខិតខំសហការគ្នាយ៉ាងសស្រាក់សស្រាំដើម្បីធ្វើការដោះស្រាយនូវបញ្ហាបាក់ច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយសម្រេចបានសមិទ្ធផលគួរជាទីមោទន ដែលសមិទ្ធផលទាំងអស់នេះកើតចេញពីគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងគំនិតស្នេហាជាតិដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាក់ស្ដែង ក្រោមការបន្ដដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងការជំរុញសម្រេចឱ្យបានជាបន្ដបន្ទាប់ក្នុងការសាងសង់និងការពារច្រាំងទន្លេបាសាក់និងព្រែកជ្រៃធំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ក្នុងបុព្វហេតុនៃកិច្ចការពារថែរក្សាអធិបតេយ្យនិងបូរណភាពទឹកដី។ រក្សាសិទ្ធដោយ៖សុទ្ធលី