Wednesday, April 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកសម្រេចចិត្តប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កូនប្រុសបង្កើតញៀនថ្នាំ ដែលគម្រាមសម្លាប់ជាច្រើនដង

កណ្តាល ÷ ដើម្បីការសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ឪពុកសម្រេចចិត្តប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនកូនប្រុសបង្កើត ដែលប្រើ ប្រាស់គ្រឿងញៀន និងគម្រាម សម្លាប់ឪពុកខ្លួនឯង ជាច្រើនដង ដោយហេតុការខាលើបានកើតឡើងកាលពីវេលាម៉ោង ១៦.០០នាទីថ្ងៃទី៣០ខែមិនាឆ្នាំ២០២៥ នៅចំណុច ភូមិក្បាលកោះ(លិច) ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា÷ជនរងគ្រោះមានឈ្មោះ ចាន់ ផា ភេទប្រុស អាយុ ៧២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ ក្បាលកោះលិចឃុំកោះ ខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល(ត្រូវជាឪពុកបង្កើត)។ ចំនែកជនសង្ស័យមាន ឈ្មោះ ផា ភារុណ ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ត្រូវជាកូនបង្កើតមានប្រវត្តិធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាលពីបទ – ធ្វើឱ្យខូចខាតដោយចេតនានិងគំរាមកំហែងថានិងសម្លាប់រយៈពេល០៨ខែ ដោយធ្វើតេស្តរកសារធាតុញៀន វិជ្ជមាន (+) ។

វត្ថុតាងចាប់យក កាំបិតផ្គាក់ចំនួន០១ដើមដងឬស្សីមាន ប្រវែង ០,៥០ ម៉ែត្រនិងផ្លែដែកមានប្រវែង ០,១៤ ម៉ែត្រ។ ផលប៉ះពាល់គឺធ្វើឲ្យជនរងគ្រោះ ជាឪពុកមានការភ័យខ្លាចគ្រប់ពេលវេលា។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងតែរករករឿងឡូឡា ជេបញ្ចោររកកាប់សម្លាប់ទៅលើឪពុកជាញឹកញាប់។ ដោយ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យបានស្រែកជេរឡូឡា និងកាន់កាំបិតផ្គាក់ស្រែកគំរាមកំហែងរកសម្លាប់ជនរងគ្រោះ។ ដោយទ្រាំនិងទង្វើររបស់ជនសង្ស័យមិនបានជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ពេលទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី