ខេត្តតាកែវ ៖ កាលពីនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ ទី១.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រស្រុកបាទី) ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុងភូមិសាស្ត្រឃុំលំពង់) គួរឱ្យសង្ស័យ ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា ៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់ស្រមោល។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃខែ ឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហៃ ម៉េងហ័ង និងដកហូតវត្ថុតាងដែលបានរៀបរាប់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ ហៃ ម៉េងហ័ង បានឆ្លើយសារភាពថា វត្ថុតាងកាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូចខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ចំណែកឯកាំភ្លើងខ្លីដែលមានភិនភាគខាងលើគឺប្រើសម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនទៅតាមគោលដៅនានា ចំណែកឯគ្រឿងញៀនដែលខ្លួនយកមកលក់ក្នុងភូមិសាស្ត្រស្រុកបាទីរាល់លើក រួមទាំងកាំភ្លើងខ្លីដែលប្រើប្រាស់សម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនគឺជារបស់មេខ្លោងធំ។
កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន ១៤នាក់ បន្ថែមទៀត ទី១.ឈ្មោះ ទីន សិទ្ធិ ហៅឈិត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ លេខៈ៣៨៩/ត.ព្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៨៨/២០២៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៩៧ ចុះថ្ងៃទី ខែធ្នូ ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៦១/២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៨៩/២៣ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១០៦(ដ)/២០២៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១១០/២០២៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៩៣/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣០៧/ត.ព្រ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ២៥០/២០២៤ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១៨២/២០២៤ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំទីលំនៅមិនពិតប្រាកដ ទី៣.ឈ្មោះ បូរ ចិត្រ្តា ហៅពួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣១៧/២០២៣ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៧០/២៤ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តតាកែវ) ទី៤.ឈ្មោះ ជឹម ចាវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី៥.ឈ្មោះ ជួន សារ៉ាត់ ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី៦.ឈ្មោះ ឆុង ទិត្យ ហៅតុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជាស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី៧.ឈ្មោះ ម៉ម ធារ៉ា ហៅអឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ៨.ឈ្មោះ ភា ឈីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី៩.ឈ្មោះ ង៉ែត ផាន់នី ហៅផានី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី១០.ឈ្មោះ ដា សុភ័ត្រ្តា ហៅឆឹ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី១១.ឈ្មោះ អេង គីមសាន់ ហៅវែង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី១២.ឈ្មោះ កន រ៉េត ហៅសេ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី១៣.ឈ្មោះ គុណ លឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) ទី១៤.ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) និងដកហូតវត្ថុតាងកាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន ០១ដើម រួមទាំងវត្ថុតាងមួយចំនួនធំទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី






