រាជបានីភ្នំពេញ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមព្រះរាជ ដំណើរដោយ ឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មបរទេស កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ បានយាងមកបំពេញទស្សនកិច្ចជាន់ខ្ពស់នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។
ងឱកាសនៃព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់រជ្ជទាយាទ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គ ម្ចាស់ Guillaume Jean Joseph Marie ដោយលើកឡើងអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំ ជាន់ខ្ពស់លុចសំបួមកកាន់កម្ពុជាជាលើកដំបូង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០០២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកទស្សនកិច្ចនេះជាការបើកទំព័រថ្មីនៃការវិវត្តទំនាក់ទំនងកម្ពុជា-លុចសំបួ ស្របពេលនឹងការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់ជាព្រះមហាក្សត្រនៃប្រទេសលុចសំបួ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រ ឥតងាកររបស់លុចសំបួដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា និងបានកោតសរសើរដល់គម្រោងកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ ដែលអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev) ដែលស្របនឹងអាទិភាពនានា នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ព្រះអង្គម្ចាស់រជ្ជទាយាទ បានកោតសរសើរចំពោះសមិទ្ធផលទាំងឡាយរបស់កម្ពុជា លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និងបានសព្វព្រះរាជហឫទ័យយ៉ាងខ្លាំងចំពោះភាពសម្បូរ បែប នៃបេតិកភណ្ឌវប្បធម៌ខ្មែរ បន្ទាប់ពី ព្រះអង្គ បានយាងទតប្រាសាទអង្គវត្ត និងតំបន់ប្រវត្តិសាស្ត្រផ្សេងទៀតក្នុងខេត្តសៀមរាប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Xavier Bettel រដ្ឋមន្ត្រីការបរទេសលុចសំបួ បាន បញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ ភាគីទាំង ពីរបានពិភាក្សាអំពីកាលានុវត្តភាពក្នុងការជំរុញចក្ខុវិស័យរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យសំខាន់ៗ ដូចជា សុខាភិបាល អប់រំ ការបោសសម្អាតមីន និងទេសចរណ៍។ ភាគី ទាំងពីរបានគូសបញ្ជាក់ថា ព្រះរាជទស្សនកិច្ចជាន់ខ្ពស់នេះ បានតំណាងឱ្យទំនាក់ទំនងដ៏ជិតស្និទ្ធនិង បានត្រួសត្រាយផ្លូវសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍ទៅវិញទៅមក នៃ ប្រជាជាតិទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះបំណងរបស់ប្រទេសលុចសំបួក្នុងការបង្កើតការិយាល័យតំណាងរបស់ខ្លួននៅរាជធានីភ្នំពេញ។ ភាគីទាំងពីរមានទស្សនៈស្របគ្នាលើសារៈសំខាន់នៃ បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃ ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីដំណើរបំពេញទស្សន កិច្ចការងារនៅលុចសំបូក្នុងខែតុលា ឆ្នាំ២០២៤ ក្នុងឋានៈជាអនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា នាពេល នោះ ដែលបានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងសភានិងសភា។
ព្រះអង្គម្ចាស់រជ្ជទាយាទ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី Xavier Bettel លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូទៅ រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសលុចសំបួ។
ព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ ក៏រួមបញ្ចូលនូវទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រាប់ មីន មន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចជាគម្រោងអភិវឌ្ឍន៍មួយចំនួនផងដែរ។ គណៈប្រតិភូលុចសំបូបាន បញ្ជាក់ពីការបន្តការគាំទ្ររបស់លុចសំបូដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា តាមរយៈការចុះហត្ថ លេខាលើគម្រោងកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់សុវត្ថិភាពប្រជាពលរដ្ឋនៅមូលដ្ឋាន និងជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី






