Monday, April 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួចពាក់ព័ន្ធរត់ចោលគោលដៅបាញ់ល្បឿន, កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ត្រូវដាក់ឲ្យអនុវត្តវិន័យ អប់រំ ធ្វើកិច្ចសន្យា

កណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្ត្រីនគរបាលចរាចរណ៍ដែលមាន​ការពាក់ព័ន្ធក្នុងហេតុការណ៍ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ចំនួន០៤នាក់ និងអប់រំធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល០៣ខែនៅការិយាល័យបុគ្គលិក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបថា ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ឋិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅរសៀលម៉ោង១៤.០០នាទីថ្ងៃខែដដែល ក្រុមការងារថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវបឋម។

លុះព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានកោះហៅកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចំនួន០៧នាក់ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធហេតុការណ៍ដែលបានកើតឡើងខាងលើនេះ។
ក្រោយពីសាកសួរ និងឆ្លើយបំភ្លឺរួច មន្រ្តីនគរបាលចរាចរណ៍ដែលមានការពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ត្រូវបានព្រមានជាលាយលក្ខណ៍អក្សរលើកទី១ ចំនួន០៤នាក់ និងអប់រំ ធ្វើកិច្ចសន្យាចំនួន០៣នាក់ ហើយដាក់ឲ្យអនុវត្តវិន័យរយៈពេល ០៣ខែ នៅការិយាល័យបុគ្គលិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី