Sunday, April 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ ក្រោយប្លន់រថយន្ត លើផ្លូវល្បឿនលឿន

ខេត្តកណ្ដាល ៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួន ជនត្រូវចោទ២នាក់ ក្រោយធ្វើសកម្មភាពប្លន់រថយន្ត លើផ្លូវល្បឿនលឿន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន ចំណុចគីឡូម៉ែត្រលេខ ១៧ និងលេខ ១៨ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៦២ អ.ក ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ មានជនត្រូវចោទចំនួន ៣នាក់៖ ១. ឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ អំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការ អនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន, ២. ឈ្មោះ អ៊ុ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ផ្តល់ជំនួយដល់ ចារី និងបទ សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិ អង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ២៩ មាត្រា ៤៩០ និងមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ, ៣. ឈ្មោះ អ៊ី លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ប៉ុនប៉ងឃាតកម្ម, អំពើលួចមានស្ថានទម្ងន់ទោស, កំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ទោស និងបទ ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំង ម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ, នៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ១៧,១៨ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងនៅចំណុចស្តុបផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ២៧ មាត្រា ១៩៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦៣ មាត្រា ៣៦៦ មាត្រា ៤៩០ មាត្រា ៥០៤ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃ សាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ២ នាក់គឺ ១. ឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ និង ២. ឈ្មោះ អ៊ុ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្ត កិច្ចស៊ើបសួរតាមនីតិវិធីច្បាប់។ ដោយឡែក ជនត្រូវចោទឈ្មោះ អ៊ី លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ ដែលកំពុងគេចខ្លួន, ចៅក្រមស៊ើបសួរកំពុងអនុវត្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី