Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹកស្មានថាលៀសហាលបីតោនប្រវែង ១០០០ម៉ែត្រធ្វើឲ្យខេត្តកំពង់ចាមមានឈ្មោះបោះសំឡេងល្បីពេញផ្ទៃប្រទេស

ខេត្តកំពង់ចាម: “កម្មវិធីជាច្រើនសម្រាប់ត្រៀមអបអរសង្ក្រាន្តឆ្នាំថ្មីអ្វីដែលចាប់អារម្មណ៍ជាងគេនោះគឺលៀសហាលទម្ងន់បីតោនប្រវែង១០០០ ម៉ែត្រ ចាប់ពីចំណុចមុខសាលាខេត្តដល់វេទិកាប្រណាំងទូក.ងមាត់ទន្លេ ហើយលៀសទាំងនេះគឺពិតជាមានរសជាតិឆ្ងាញ់ដែលត្រូវបានប្រមូលមកពីកៀនជ្រៃ ស្រុកកំពង់សៀម កោះសូទិននិងបឹងធំ ដែលជាអាហារឆ្អិនដោយប្រើកំដៅថ្ងៃ”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តលើកឡើងនៅក្នុងឱកាសពិធីសូត្រមន្តចំរើនព្រះបរិត្តនិងជួបជុំមន្ត្រីរាជការរាប់រយនាក់នៅសាលសន្និសីទសាលាខេត្ត នារសៀលថ្ងៃទី៩មេសា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: ដោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឱ្យខេត្តនីមួយៗរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តដើម្បីបង្កើតនូវភាពសប្បាយរីករាយក្នុងការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តលេងឲ្យបានច្រើនកុះករ។ហើយក្នុងនោះកម្មវិធីដែលនឹងត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដែលអាចទាក់ទាញបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមកលេងនៅក្នុងខេត្តកំពង់ចាមប្រហាក់ប្រហែលនិងឆ្នាំទៅប្រមាណជាង៥លាននាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងមួយរយៈនេះនៅលើបណ្ដាញសង្គមពេលដែលរដ្ឋបាលខេត្តកំពង់ចាមបានបង្ហោះពីកម្មវិធីដោយទទួលទាន លៀសហាល៣តោន ប្រវែង១០០០ម៉ែត្រដោយសេរីនិងឥតគិតថ្លៃធ្វើឲ្យមានការចាប់អារម្មណ៏ជាខ្លាំងនៅទូទាំងប្រទេសកម្ពុជាតែម្ដង។ សូមបញ្ជាក់ថាលៀសនៅកៀនជ្រៃក្នុងស្រុកកំពង់សៀមមានទំហំធំ ត្រូវបានក្រុមឈ្មួញទិញយកទៅលក់បន្តដល់ខេត្តសៀមរាប ហ្នឹងបណ្ដាខេត្តផ្សេងទៀត ដោយដាក់ប្រេនខេត្តកំពង់ចាម ជាលៀសដែលមានរសជាតិឆ្ងាញ់។ បើនិយាយពីប្រវត្តិលៀសហាលនេះវិញគឺមានតាំងពីរាប់រយឆ្នាំមកហើយ ដែលជាអាហារ១ប្រភេទត្រូវបានគេដាក់ចម្អិនដោយប្រើពន្លឺព្រះអាទិត្យសូម្បីតែរូបលោកនៅពីក្មេងជំនាន់រៀននៅបឋមសិក្សាក៏ចូលចិត្តហូបនេះហាលជាមួយនឹងបាយកកផងដែរ។ គិតរហូតមកដល់ពេលនេះគឺប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម គេបានកក់ពីឈ្មួញបានគ្រប់គ្រាន់សម្រាប់យកមករៀបចំក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដោយមានលោកផេន សុផលនិងលោកហេង វណ្ណីអភិបាលរងខេត្ត ដែលជាអ្នកមើលការខុសត្រូវ ជាមួយនោះក៏ត្រូវបានជួលចុងភៅចំនួន២០នាក់ ដែលសុទ្ធសឹងមានជំនាញខាងធ្វើម្ហូបហើយមកចាត់ចែងការងារនេះហើយថែមទាំងមានអនាម័យល្អ បងប្អូនដែលមកទទួលទានលៀសហាលដោយសេរីមិនឈឺពោះ
អ្នកមានបាយកុំភ្លេចយកមកជាមួយគឺធ្វើឡើងនៅថ្ងៃទី១៥មេសា ឆ្នាំ២០២៥។
ក្រៅពីនេះមន្ទីរពេទ្យខេត្តកំពង់ចាមបានទទួលជ័យលាភីលេខ១ក្នុងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋកម្រិត
(CPA3)ទូទាំងប្រទេសកម្ពុជាចំនួនពីរលើកទៀតផង។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា
ចំពោះការរៀបចំលៀសហាលគឺត្រូវប្រើថាដែកមួយដែលដាក់លៀសហាលបាន ១គីឡូក្រាម ដូច្នេះត្រូវប្រើថាចំនួន១០០០ថាសនឹងមានតុដាក់ពីក្រោមដោយតម្រាបគ្នានៅលើផ្លូវថ្នល់ ហើយនឹងឲ្យតាមមន្ទីរអង្គភាពផ្សេងៗក្នុងខេត្តត្រូវទទួលរាប់រងផងដែរ។ចំពោះបងប្អូនដែលទទួលទានលៀសហាលរួចគឺមានស្បោងក្រដាសសម្រាប់ដាក់សំបកមាសជៀសវាងការបោះចោលលើថ្នល់ដែលអាចបណ្ដាលឱ្យមុតជើងអ្នកមកលេង។ ជាមួយនោះស្បោងក្រដាសមានសរសេរអក្សរ”រួមគ្នាមិនប្រើប្រាស់ថង់ផ្លាស្ទិក” ដែលជាសារមួយដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក។ហើយក៏មានរៀបចំធុងសំរាមគ្រប់គ្រាន់សម្រាប់បងប្អូនទទួលទានអាហារត្រូវទុកដាក់ក្នុងធុងសំរាម ។ សូមបញ្ជាក់ថាក្នុងឱកាសបុណ្យចូលឆ្នាំបីថ្ងៃកម្លាំងនគរបាលអាវុធហត្ថ ព្រមទាំងប្រជាការពារប្រមាណជាង១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយតាមទីតាំងរមណីយដ្ឋានសំខាន់ៗ ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋដែលមកកំសាន្តលេងនៅខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី