Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខសញ្ញាជនសង្ស័យ ២១នាក់ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ៧ករណី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខសញ្ញាជនសង្ស័យ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩រហូតដល់ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ សរុបចំនួន២១នាក់ ក្នុងប្រតិបត្តិការបង្រ្កាបសរុបចំនួន០៧ករណី ដែលជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ចំនួនករណីឃាត់ខ្លួន០៦នាក់ (មុខសញ្ញាទើបផុតទោសចេញពីពន្ធនាគារ០២នាក់) ករណីលួចបន្លំ០២ករណីឃាត់ខ្លួន០៤នាក់ ករណីហិង្សាចំនួន០១ករណី ឃាត់ខ្លួន០៥នាក់ និងករណីក្លែងនិងប្រើប្រាស់ឯកសណ្ឋានសមត្ថកិច្ច០១ករណីឃាត់ខ្លួន០៦នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី