Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនស្រ្តីម្នាក់ស្រវឹងស្រា បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់០១នាក់ និងរបួស០៥នាក់ នៅលើផ្លូវជាតិលេខ៥

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។ស្រ្តីម្នាក់នេះបានផឹកស្រាស្រវឹងជោកជាំ ហើយបើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ម្នាក់។

ហេតុការណ៍នឹះបានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់មួយកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-3393 ជាមួយម៉ូតូសណ្តោងរ៉ឺម៉កម៉ាក SIRIUS ពណ៌ខ្មៅ គ្មានផ្លាកលេខ នៅចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្តាលឱ្យភាគីខាងម៉ូតូសណ្តោងរ៉ឺម៉កស្លាប់០១នាក់ និងរបួសស្រាល០៥នាក់។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានឃាត់ខ្លូនអ្នកបើករថយន្ត ឈ្មោះថូ មករា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ០៤៤,០៤៥ ផ្លូវបេតុងថ្មី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសាកសួរ និងធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ០.73Mg/L។

ហេតុការណ៍នេះ ឃើញកូនប្រុសជនរងគ្រោះបង្ហោះដង្ហើយស្វែងរកយុត្តិធម៌តាមបណ្តាញសង្គម តែអ្នកបើកឡានបង្កត្រូវនគរបាលឃាត់ខ្លួន និងចាត់វិធានការតាមច្បាប់ហើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី