Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា២គ្រឿងរបស់កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅមជ្ឈមណ្ឌលហ្វឹកហ្វឹនពហុសាសន៍ មូលដ្ឋាន​សមុទ្រ​រាម​ ក្រុង​កំពង់​សោម​

ខេត្ត​ព្រះសីហនុ ៖ នាវា​ជប៉ុន​បាន​ចូល​មក​ដែន​ទឹក​កម្ពុជា ក្នុង​មូលដ្ឋាន​កង​ទ័ពជើង​ទឹករាមនៃ​ខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ច រយៈ​ពេល​៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៥។

នាវា​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន (JMSDF) ចំនួន​ពីរ​គ្រឿង​ឈ្មោះ​ Bungo និង​ Etazima បានចូល​ចត​នៅ​កំពង់​ផែ​កង​ទ័ព​ជើង​ទឹក​រាម។ នាវា​ទាំង​ពីរ​គឺ​ជា​នាវា​ដំបូង​គេ​ដែល​ចូល​ចត​នៅ​កំពង់​ផែ​នេះ​បន្ទាប់​ពី​​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​​ក្រោម​ជំនួយ​របស់​ចិន។

នាវារបស់ជប៉ុននេះ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
នាវារបស់ជប៉ុននេះ គឺជានាវាបរទេសទី១ហើយដែលត្រូវបានអនុញ្ញាតឳ្យចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមូលដ្ឋាននេះ ត្រូវបានធ្វើទំនើបកម្ម និងត្រូវបានសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា ឆ្នាំ២០២៥នេះ។

ស្ថានទូតជប៉ុន ចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា
កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) បានបញ្ជូននាវាចំនួនពីរ៖
“Bungo” និង “Etazima” ដើម្បីបំពេញបេសកកម្មទៅទស្សនកិច្ចប្រទេសចំនួន ១១ រាប់ចាប់ពីទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា រហូតដល់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងខែមករា ឆ្នាំ ២០២៥។
ឥឡូវនេះការហៅតាមកំពង់ផែរបស់ពួកគេត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលយើងក្នុងនាមជាស្ថានទូតជប៉ុន ចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងជប៉ុន-កម្ពុជា។

សូមរំលឹកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍នូវបណ្តាប្រទេសជាមិត្តទាំងអស់ចូលចតមូលដ្ឋានរាម ដើម្បីហ្វឹកហ្វឺនរួមគ្នា៕ រក្សាសិទ្ធដោយ៖សុទ្ធលី