ប៉ោយប៉ែត៖ ក្រុងប៉ោយប៉ែត នឹងរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ ជាមួយនឹងពិធីបុណ្យសង្រ្កាន្តបែបទំនើប ដែលមានរួមបញ្ជូលនូវកម្មវិធីយន្តហោះឋានសួគ៌ និងទស្សនីយភាពថ្មីដែលពុំធ្លាប់មានពីមុនមក។
កម្មវិធីថ្មីអស្ចារ្យដំបូងគេ បានមកដល់ហើយ សូមត្រៀមចូលរួមព្រឹត្តិការណ៍ដ៏ពិសេសដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រនៃទីក្រុងប៉ោយប៉ែតថ្មីពីថ្ងៃនេះតទៅ។ កម្មវិធីនេះឈ្មោះថា HEAVEN 747 ដែលមិនមែនគ្រាន់តែជាពិធីបុណ្យសង្ក្រាន្តប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាកម្មវិធីយន្តហោះឋានសួគ៌ដែលប្រារព្ធឡើង រួមជាមួយនឹងពិធីបុណ្យសង្ក្រាន្តទំនើបដ៏អស្ចារ្យ រួមបញ្ចូលដោយព្រឹត្តិការណ៍ចែករំលែកវប្បធម៌ និងរីករាយសាទរជាមួយគ្នានូវទស្សនីយភាពថ្មី ដែលពុំធ្លាប់មានពីមុនមក។
សម្រាប់លោកលោកស្រី ដែលចង់អភិវឌ្ឍនិងផ្តល់ថាមពលថ្មីៗដល់ខ្លួន សូមអញ្ជើញចូលរួមបង្កើតភាពសប្បាយ ទទួលលាបសំណាងអស្ចារ្យជាមួយហ្នឹងយន្តហោះយក្ស Boeing747 ដែលជាយន្តហោះដំបូងគេក្នុ ងប្រវត្តិសាស្ត្រ ”ក្រុងប៉ោយប៉ែត ” អមជាមួយទស្សនីយភាពឆាកបណ្តែតលើអាកាសទៀតផង។ ពិសេសលើសពីពិសេសទៀតនោះ កម្មវិធីដ៏អស្ចារ្យនេះហ្នឹងនាំមកនូវកម្មវិធីជាច្រើនដែលរួមមាន៖ ឆាកអណ្តែតលើអាកាសដ៏ធំបំផុតនៅលើពិភពលោក ដើម្បីអណ្តែតពីលើមេឃ បំពេញបរិយាកាសដ៏អស្ចារ្យ។
ព្រឹត្តិការណ៍ Heaven 747’s Rain- Praying Ceremony បង្ហាញភាពភ្ញាក់ផ្អើលជាមួយនឹងពន្លឺភ្លើងជ្រួន747 ដួងដែលចាំងបង្ហាញអក្សរដ៏អស្ចារ្យនៅលើមេឃបាញ់កាំជ្រួច 747 គ្រាប់ “Pure RO Rain” ដែលអ្នកអាចផឹកបានភ្លៀងធ្លាក់ ពីលើជញ្ចៀនបណ្តែតលើអាកាស សប្បាយខ្លាំងបំផុតកន្លែងលេងទឹក 360 ដឺក្រេជុំវិញយន្តហោះ សំខាន់បំផុត! ព្រឹត្តិការណ៍នេះបើកអោយចូលរួមសប្បាយជាមួយគ្នាដោយសេរី ជាមួយLine Up MC DJ លំដាប់ពិភពលោកទាំង23រូបដែលរួមមាន DJ Beauz DJ DUBVISION DJ RAYRAY DJ VINΑΙ DJ WUKONG DJ BOTCASH DJ KARTY DJ SURA DJ TTIΝΑ MC BIZZO MC BOOMER DJ BUBBLEPAINT DJ BVZSERX DJ DAISY DJ H2H DJ JAY SCHEMA DJ KANSHRIYA DJ 133 MC MIIU DJ NEIL DJ QUEEN NARA DJ SUNDAY SUNDAE និង DJ ZARA GIFTជាដើម។ ដូចនេះ សូមកុំភ្លេចចូលរួមកម្មវិធីHEAVEN 747ឲ្យបានច្រើនកុះករ។ កាលបរិច្ឆេទ៖ ថ្ងៃទី ១៣-១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៤:០០ រសៀលដល់ម៉ោង 2:00 ទៀបភ្លឺ ។
សូមបញ្ជាក់ម្តងទៀតថា ព្រឹត្តិការណ៍នេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែវាកើតចេញពីការតាំងចិត្តរបស់ក្រុមការងា ដែលបានប្តេជ្ញាបង្កើតតំបន់ថ្មី ក្នុងគោលបំណងអភិវឌ្ឍន្លែងនេះឲ្យក្លាយជាទីក្រុងប៉ោយប៉ែតថ្មីសម្រាប់មនុស្សទូទៅ លាយឡំដោយវប្បធម៌ចំរុះដែលអ្នកទាំងអស់គ្នាអាចមកចូលរួមជាចំណែករបស់ជាមួយគ្នាបាន ជាទីក្រុងប៉ោយប៉ែតថ្មីនៅកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី





