ភ្នំពេញ ៖ នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បើយោងតាមទិន្នន័យគ្រោះថ្នាក់អគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤ រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន ០៤ ករណី ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ០២ ករណី កំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ០១ករណីដូចគ្នា៕រក្សាសិទ្ធដោយ៖សុទ្ធលី








