Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៌នៅកម្ពុជា នាថ្ងៃ៨ឧសភា

ភ្នំពេញ៖នារសៀលថ្ងៃទី១៨ មេសា ឆ្នាំ២០២៥នេះ សាលារាជធានីភ្នំពេញបានបេីកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា និងចលនាមនុស្សធម៏នៅកម្ពុជា ក្រោមវត្តមានឯកឧត្តមកេីត ឆែ អភិបាលរងនិងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ។

ខួបលេីកទី១៦២ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ ឧសភា ២០២៥ ក្រោមមូលបទ រួមគ្នាស្មគ្រ័ចិត្តដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ និងអាកាសធាតុ។ ឯកឧត្តម កេីត ឆែ បានមានប្រសាសន៍ថា ក្រុមការងារត្រូវរៀបចំមហាជនចូលរួមដែលតាមគម្រោងមានមនុស្សប្រមាណចន្លោះពី២ទៅ៣ម៉ឺននាក់។ ឯកឧត្តមបានបំផុសអោយក្រុមលោកពាក់មី «ផ្ការីកគ្រប់រដូវ»ធ្វេីស្ពត ផ្សព្វផ្សាយហេីយក្រុមតារាកម្ពុជារបស់យេីងត្រូវធ្វេីការផ្សព្វផ្សាយគ្រប់ៗគ្នាអោយបានទូលំទូលាយទាំងការប្រកួត និងការប្រគុំតន្ត្រីជាដេីម គឺធ្វេីម៉េចអោយមានការចាប់អារម្មណ៏ពីមហាជន។ ទាក់ទងសមាគមសិល្បករខ្មែរ ឲ្យចូលរួមបញ្ជូនក្រុមតារាល្បីៗមកសហការសម្តែង។
ព្រឹត្តិការណ៍បាល់ទាត់នេះទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះជាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដេីម្បីមនុស្សធម៍ដោយរៀបចំឲ្យមាន១ប្រកួតគឺ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជាមួយនឹងក្រុមតារាកម្ពុជាដែលអាចចាប់ផ្តេីមនៅម៉ោង៤ ឫម៉ោង៤កន្លះ។
ការប្រកួតនេះគ្រោងនឹងដំណេីរការទៅក្រោមវត្តមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឫលោកជំទាវ ទី១ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។ អង្គប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ខាងលើនេះនឹងបេីកកិច្ចប្រជុំមួយលេីកទៀត ដោយឯកឧត្តមកេីត ឆែ អភិបាលរងរាជធានីបានស្នេីសុំឲ្យសមាជិកអង្គប្រជុំយកស្មារតីនៃកិច្ចប្រជុំនេះ ទៅអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួនឲ្យសម្រេចបានជោគជ័យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី