Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃឹមថាសង្ក្រាន្តឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម នឹងបង្កើតព្រឹត្តិការណ៍ប្លែកៗជាច្រើនស្រដៀងនឹងលៀសហាល

ខេត្តកំពង់ចាម: ពីមួយឆ្នាំទៅមួយឆ្នាំរដ្ឋបាលខេត្តកំពង់ចាម បានបង្កើតឲ្យមាននៅសង្ក្រាន្តឆ្នាំថ្មីកាន់តែមានភាពប្លែកឡើងៗ។ ជាមួយនោះនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនិងរមណីយដ្ឋានកែច្នៃក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ដល់១៦ មេសា ឆ្នាំ២០២៥ គឺបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងយ៉ាងច្រើនកុះកររហូតដល់រាប់លាននាក់ឯណោះ។ ជាមួយនោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបានគេដាក់ពង្រាយតាមគោលដៅសំខាន់ៗ ដើម្បីធានាសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តលេងពីគ្រប់ទិសទី ដោយទឹកមុខស្រស់ញញឹមសប្បាយរីករាយ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងថា
: ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត នៅឆ្នាំនេះបានបង្កើតឲ្យមានព្រត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីដោយបានទាក់ទាញបងប្អូនប្រជាពលរដ្ឋមកលេងនៅរមណីយដ្ឋានទឹកឆាក្នុងស្រុកព្រៃឈរ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្នំហាន់ជ័យ ស្រុកកំពង់សៀម។ ជាមួយនោះកងកម្លាំងសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ជាច្រើនដើម្បីរក្សាសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖
ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥
-ទេសចរជាតិសរុបចំនួន ៩៣១,៣១៧ នាក់ ទេសចរបរទេសសរុបចំនួន ១២៦ នាក់ សរុប៖ ៩៣១,៤៤៣ នាក់ ។
ស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥
-ទេសចរជាតិសរុបចំនួន ១,១១០,៨២៧ នាក់
-ទេសចរបរទេសសរុបចំនួន ១៤១ នាក់
សរុប៖ ១,១១០,៩៦៨នាក់ ។
+ស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន ៧៥០,៨៧២ នាក់  ទេសចរបរទេសសរុបចំនួន ៨៦នាក់ សរុប៖ ៧០៥,៩៥៨ នាក់ ។
ស្ថិតិសរុបរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ទេសចរជាតិសរុបចំនួន ២,៧៤៧,៨៧៥ នាក់  ទេសចរបរទេសសរុបចំនួន ៣៥៣ នាក់
សរុប៖ ២,៧៤៨,២២៨ នាក់ ។

ចំណែកលោកស្រី សុភ័ក្រ្ត អ្នកនាំពាក្យសាលាខេត្តកំពង់ចាមវិញមានប្រសាសន៍ឲ្យដឹងដែរថា តាមការសង្កេតដោយផ្ទាល់ក្នុងរយៈពេល៣ ថ្ងៃនៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តបានរៀបចំសង្ក្រាន្តនៅក្រុងកំពង់ចាម ដោយបានទាក់ទាញមនុស្សមកពីគ្រប់ទិសទីលេងកម្សាន្តនៅតំបន់ត្រជាក់មុខសាលាខេត្ត ដោយក្នុងនោះមានការរៀបចំលៀសហាលទម្ងន់បីតោនប្រវែង១០០០ម៉ែត្រ ដែលធ្វើឲ្យពលរដ្ឋមានការចាប់អារម្មណ៍មកពីគ្រប់មជ្ឈដ្ឋានខ្លះនៅខេត្តព្រះសីហនុ កំពង់ស្ពឺត្បូងឃ្មុំ ព្រៃវែងរួមទាំងខេត្តមួយចំនួនទៀតដោយភ្លក់លៀសហាលនៅចំថ្ងៃកណ្ដាលទី១៥មេសា ដែលមានរសជាតិឆ្ងាញ់។សង្ក្រានមិនត្រឹមតែមានការរៀបចំនៅក្នុងក្រុងនោះទេគឺមាននៅតាមបណ្ដាស្រុកទាំងប្រាំបួននៅខេត្តកំពង់ចាមគឺសុទ្ធសឹងតែមានមនុស្សមកលេងច្រើនកុះករទាំងអស់។ ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត គឺបានដឹកនាំបងប្អូនប្រជាពលរដ្ឋលេងល្បែងប្រជាប្រិយដោយផ្ទាល់នៅបរិវេណវាលស្មៅមុខសាលាខេត្ត រូបលោកមានជំនឿបុតមាំថានៅឆ្នាំ២០២៦ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាមនិងបង្កើតឲ្យមានព្រិត្តិការណ៍សប្បាយរីករាយតាមរយៈកម្មវិធីប្លែកៗដែលស្រដៀងនិងលៀសហាលជាមួយនោះបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់ត្រូវបានរៀបចំបានល្អប្រសើរផងដែរ។ ប្រជាពលរដ្ឋក៏បានលើកឡើងស្នើសុំឲ្យរដ្ឋបាលខេត្ត បង្កើតនៅព្រឹត្តិការណ៍សប្បាយរីករាយឲ្យបានល្អថែមទៀតនៅឆ្នាំ២០២៦ កាន់តែមានភាពល្បីឈ្មោះបោះសំឡេងក្នុងប្រទេសនិងក្រៅប្រទេស៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី