Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតថ្លែងអំណរគុណជូនមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នពាក់ព័ន្ធ សម្រាប់ការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្ដម ប្រធានាធិបតី សុី ជីនពីង

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសារលិខិតថ្លែងអំណរគុណចំពោះមេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមានការពាក់ព័ន្ធ សម្រាប់ការចូលរួមបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ទាំងថ្ងៃទាំងយប់មិនខ្លាចនឿយហត់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាភ្ញៀវបរទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានលេងកម្សាន្តប្រកបដោយភាពរីករាយ ថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្ដល់ឱកាសឱ្យកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ក៏ដូចជាប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរ ក្នុងសេចក្ដីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

ទន្ទឹមនឹងនេះផងដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងកម្លាំងគ្រប់ផ្នែកទាំងអស់ ដែលបានចូលរួមសហការការពារសន្តិសុខ សុវត្ថិភាពជូនឯកឧត្តម XI JINPING ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៥ ប្រកបដោយសុខសុវត្ថិភាពនិងទទួលបានជោគជ័យគួរជាទីមោទនៈ។ បេសកកម្មនេះ បាននាំមកនូវមោទកភាព កិត្តិយស និងកិត្យានុភាពសម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិយើងផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី