Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធទទួលផលចោរកម្ម លួចម៉ូតូ ខណៈជនល្មើស៣នាក់ រត់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ ÷ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១ និង៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាម៉ៅពេជ្រនិល សហការណ៍ជាមួយកម្លាំងប្រជាការពារ ល្បាតពួនស្ទាក់នៅគោលដៅប្រឈម បានឃើញមនុស្សចំនួន០២នាក់ ៖ ១-ឈ្មោះ សឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ និង២-ឈ្មោះ យ៉ែម ផានិត ភេទស្រី អាយុ ២២ឆ្នាំ ទាំងពីរនាក់ត្រូវជាសង្សានឹងគ្នា ជាកម្មករចាំចម្ការស្វាយឲ្យឈ្មោះ ហ៊ឹម វណ្ណា ភេទប្រុស ស្នាក់នៅក្នុងភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ មកដល់ចំណុច ខាងលើក៏បានឃើញសមត្ថកិច្ច រួចបានជិះគេចខ្លួនបានបន្តិច ក៏ទុកម៉ូតូរួចរត់គេចខ្លួនបាត់ បន្សល់ទុកឈ្មោះ យ៉ែម ផានិត និងម៉ូតូ នៅកន្លែងកើតហេតុ។

បន្ទាប់មកសមត្ថកិច្ចបានហៅឈ្មោះ យ៉ែម ផានិត មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅពេជ្រនិល និងឆែកម៉ូតូខាងលើបានឃើញសម្ភារៈវត្ថុតាងមួយចំនួនរួមមាន ៖- ដាវកែច្នៃចំនួន ០១ដើម – សោលេខ៨ចំនួនពីរ – សោលេខ១០ចំនួនពីរ

  • សោលេខ១៤ចំនួន១ដើម ។

តាមការសាកសួរឈ្មោះ យ៉ែម ផានិត បានឆ្លើយសារភាពថា ខ្លួនជាសង្សានិងឈ្មោះ សឿន តួ (រត់គេចខ្លួន) បានស្គាល់គ្នានៅភ្នំពេញប្រហែល ៤-៥ ឆ្នាំហើយឈ្លោះគ្នា ទើបត្រូវគ្នាវិញប្រហែល ១៥ថ្ងៃក៏មកស្នាក់នៅក្នុងចំការស្វាយខាងលើ ពេលខ្លួនចូលនៅបានឃើញម៉ូតូចំនួន ០២គ្រឿង៖ ១-ម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ ជនសង្ស័យប្រាប់ថាបានលួចពីខេត្តកោះកុង ។ ២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8495 (ម៉ូតូចាស់) ជនសង្ស័យប្រាប់ថាគេយកមកបញ្ចាំ។

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ៥០ នាទី ឈ្មោះ សឿន តួ បានប្រាប់នាងខ្ញុំថាបានលួចយកម៉ូតូ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ បានចំនួន ០១គ្រឿង និងមានលុយចំនួន៣,០០០,០០០ រៀល (បីលានរៀល) នៅចំណុចមុខបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

មកដល់ថ្ងៃទី១៧ ខែ ឆ្នាំខាងលើវេលាម៉ោង ២៣ និង០០ នាទី ដោយមានការចូលរួមពីអជ្ញាធរភូមិ ឃុំ និងបាននាំឈ្មោះ យ៉ែម ផានិត ទៅត្រួតពិនិត្យឆែកឆេរ រោងចាំចម្ការខាងលើ បានដកហូតវត្ថុតាងរួមមាន៖ ១-ម៉ូតូម៉ាក វ៉េវពណ៌ក្រហម គ្មានស្លាកលេខ ជនសង្ស័យប្រាប់ថាបានលួចពីខេត្តកោះកុង ។ ២-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8495 (ម៉ូតូចាស់) ជនសង្ស័យប្រាប់ថាគេយកមកបញ្ចាំ។ ៣-ម៉ូតូម៉ាកសេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ចំនួន ០១គ្រឿង ជនសង្ស័យលួច កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ។ ៤-ឧបករណ៍សំរាប់វិចខ្ចប់ និងសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ៥-គ្រឿងបន្លាស់ម៉ូតូមួយចំនួន។

សូមបញ្ជាក់ថា ៖ នៅក្នុងខ្ទមចាំចម្ការស្វាយខាងលើ មានមនុស្ស០៤ រស់នៅជាប្រចាំ ១-ឈ្មោះ យ៉ែម ផានិត ភេទស្រី អាយុ២២ឆ្នាំនៅភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល (ឃាត់ខ្លួន)។ ២-ឈ្មោះ សឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ(គេចខ្លួន) ។ ៣-ឈ្មោះ អែល ភេទប្រុស អាយុប្រហែល២២ឆ្នាំ(គេចខ្លួន) និង៤-ឈ្មោះ ម៉េង ខាន់ណារាជ្យ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ(គេចខ្លួន) ទាំងបីនាក់ស្នាក់នៅចាំចំការស្ថិតក្នុងភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមចម្លើយបញ្ជាក់បន្ថែមពីឈ្មោះ យ៉ែម ផានិត បានប្រាប់ ឈ្មោះទាំង០៣នាក់ខាងលើ គឺជាបក្សពួកនិងគ្នា តែងធ្វើសកម្មភាពលួចម៉ូតូនិង ប្រើប្រាស់គ្រឿងជាមួយគ្នា នៅក្នុងចម្ការស្វាយខាងលើ។

ករណីខាងលើជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី