Saturday, April 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស ៣នាក់ ដំគ្រាប់ប្រភេទបេ ៤០ លេង បណ្តាលឱ្យផ្ទុះរងរបួសពេញខ្លួន

ខេត្តបាត់ដំបង៖ ក្មេងប្រុស ៣នាក់ ដំគ្រាប់ប្រភេទបេ ៤០ លេង បណ្តាលឱ្យផ្ទុះរងរបួសពេញខ្លួន នៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្រោយពេលកើតហេតុ ក្មេងរងគ្រោះទាំង៣ ត្រូវបានសាច់ញាតិដឹកតាមម៉ូតូកង់បីបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ។

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖២០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបេ ៤០ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧប្បត្តិហេតុនោះកើតឡើងនៅពេលដែលក្មេងយកពូថៅដំទៅលើគ្រាប់បេ ៤០ បានបណ្តាលឱ្យផ្ទុះរងរបួសពាសពេញខ្លួន។ ជនរងគ្រោះរួមមាន៖ ១ -ឈ្មោះ ថា សម្បត្តិភេទប្រុស អាយុ១៧ឆ្នាំ។ ២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ ។ ៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ។

ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ ស្រុក បាណន់ ខេត្តបាត់ដំបង។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក ដំ គប់ កែច្នៃ វាអាចបណ្តាលឲ្យរបួស ពិការ ស្លាប់ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ រក្សាសិទ្ធដោយ៖សុទ្ធលី