Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលខាងមុខនេះ នាវាចម្បាំងវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅកំពង់ផែរាម បន្ទាប់ពីនាវាជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា នាពេលខាងមុខនេះ នាវាចម្បាំងវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅកំពង់ផែរាម បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេ ក្រោយកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

កំពង់ផែកងទ័ពជើងទឹករាម នឹងទទួលស្វាគមន៍នាវាមកពី វៀតណាម ឥណ្ឌា រុស្ស៊ី ដោយប្រទេសទាំងនេះបានដាក់ពាក្យស្នើសុំចូលចតនៅកំពង់ផែដែលត្រូវបានធ្វើទំនើបកម្មនេះរួចហើយ។ នាវាមកពីអាមេរិកក៏នឹងចូលចតផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

នាពេលនេះ នាវាជប៉ុនពីរគ្រឿងកំពុងចតនៅកំពង់ផែកងទ័ពជើងទឹករាម ហើយគ្រោងនឹងចាកចេញចេញនៅថ្ងៃទី២២ ស្អែកនេះ។ នាវាទាំងពីរគឺជានាវាដំបូងគេដែលទទួលបានការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី