Monday, April 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អយ្យការសាលាដំបូងសៀមរាប ផ្ទេរសំណុំរឿងផ្កាយ១ សម្បត្តិ កុសល ទៅឱ្យអង្គភាពប្រឆាំងពុករលួយ ACU ចាត់ការវិញ

សៀមរាប ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទ ប៉ុនប៉ងសូកប៉ាន់ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ភេទប្រុស កើតឆ្នាំ១៩៨៤ ប្តឹងលើ ១.ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ២.ឈ្មោះ ទី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពី អំឡុងឆ្នាំ២០២៣។

ក្រោយពីបានពិនិត្យពាក្យបណ្ដឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយ ក្នុង ចំណោមបទល្មើសពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត។ ដូច្នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើ ពុករលួយ ជាសមត្ថកិច្ចតាមនីតិវិធីរួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី