Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋសំណូមពរឱ្យមានសច្ចភាព ខណ: នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅ លោកវរសេនីយ៍ទោ សាន សាធុកា មកសាកសួរ 

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញករណី លោកវរសេនីយ៍ទោ សាន សាធុកា ដែលរងនូវការចោទប្រកាន់ ជំរិតទារលុយប្រជាពលរដ្ឋ , សេចក្ដីបំភ្លឺបង្ហាញថា សូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឱ្យបានជ្រាបថា នាពេលថ្មីៗកន្លងទៅនេះ នាយកដ្ឋានបានពិនិត្យឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា ” លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះចំនួន ៥០០ដុល្លារ សហរដ្ឋអាមេរិក ។

ពាក់ព័ន្ធករណីខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា ក្រោយទទួលបានព័ត៌មានខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការចាត់តាំងសមាសភាពក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលព័ត៌មាន និងបានធ្វើការកោះហៅ លោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញករណីខាងលើ ដើម្បីនាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ក្នុងការអនុវត្តនីតិវិធីបន្ត ។

ករណីនេះ មហាជន ក៏ដូចជាសាធារណជន មានការសាទរខ្លាំងណាស់ចំពោះចំណាត់ការនីតិវិធីរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ស្វែងរកការពិត ផ្ដល់យុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន និងពលរដ្ឋស្រូតត្រង់ ដែលក្នុងន័យនេះ ប្រជាពលរដ្ឋ ក៏ដូចសាធារណជន បានសំណូមពរដ៏ទទូចថា អង្គភាពសាមី ត្រូវប្រើប្រាស់ឆន្ទៈសុចរិត សច្ចភាព ចំពោះគ្រប់ភាគី ប៉ុន្តែបើពិនិត្យមើលអង្គហេតុ ឃើញថា បុគ្គលណាបានប្រព្រឹត្តខុសច្បាស់ហើយ មានភស្តុតាងដាក់បន្ទប់ហើយ និងផ្ទុយពីគោលការណ៍ តួនាទី ឋានៈ ការងារ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឱ្យអនុវត្តនោះ សូមមេត្តាវះកាត់តាមវិន័យកងកម្លាំង និងច្បាប់ផ្សេងៗ ឱ្យបានម៉ឺងម៉ាត់ ជាជាងការពារមន្ត្រីខិលខូច ឬរកហេតុផលលេសណាមួយ ទៅជាសម្រួលឱ្យមន្ត្រីនោះ អត់ខុសទៅវិញ ដែលនោះ មិនត្រឹមធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះទៅវិញទេ ថែមទាំងបង្កភាពល្អក់កករដល់សង្គមជាតិ ធ្វើឱ្យបាត់បង់សមធម៌ក្នុងសង្គម ទៀតផង, នេះជាការរំលឹក និងសំណូមពរ ៕ រក្សាសិទ្ធដោយ៖ ពិសិដ្ឋ CEN