Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងលោកជំទាវCatherine West MP បានគូសបញ្ជាក់អំពីការរីកចម្រើន ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចក្រភពអង់គ្លេស

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ការងារ ជូន លោកជំទាវ Catherine West MP រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេស​ចក្រភពអង់គ្លេស ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ចក្រភពអង់គ្លេស និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងកើតមានផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី