Tuesday, April 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វរសេនីយ៍ឯក ឯម វណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ខេត្តឧត្ដរមានជ័យ ៖ វរសេនីយ៍ឯក ឯម វណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

លោក ឯម សុវណ្ណារ៉ា ជាអ្នកបើក Toyota Alphard បុក Toyota Tacoma ដែលឈប់ខាងស្តាំដៃ ពេញទំហឹង ផ្លោងខ្ទាតចូលផ្ទះពេលរដ្ឋ ។

ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណរ៉ា ស្នងការរង ដែលបានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ០៨:២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៦ឆ្នាំ ។

ចំពោះសព លោក វរសេនីយ៍ឯក ឯម វណ្ណារ៉ា ត្រូវបានតម្កល់នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ដើម្បីរៀបចំពិធីបុណ្យទៅតាមប្រពៃណី ទំនៀម ទម្លាប់នៃព្រះពុទ្ធសាសនា ។

មរណភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា គឺជាការបាត់បង់នូវកូន បង ប្អូន ស្វាមី និង ឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងការបាត់បង់នូវនាយនគរបាលជាតិដ៏ឆ្នើមមួយរូប ដែល ធ្លាប់មានស្នាដៃ និងគុណបំណាច់ក្នុងការចូលរួមការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិ ភាពជូនសង្គមជាតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី