Thursday, April 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្តីថៃ បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមរួមគ្នាជាមួយកម្ពុជា ផ្ដោតលើការយកចិត្តទុកដាក់សន្តិសុខព្រំដែន អំពើឆបោកតាមអនឡាញ ការទូត ពាណិជ្ជកម្ម-វិនិយោគ និងវិស័យការងារ

ជាមួយទឹកចិត្តរីករាយប្រកបដោយកិត្តិយសយ៉ាងខ្លាំង ក្នុងការធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ស្របពេលខួប លើកទី៧៥ នៃទំនាក់ទំនងការទូតរបស់កម្ពុជា-ថៃ ហើយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ផែថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានថ្លែងថា នឹងបន្តកិច្ចសហការគ្នា ដើម្បីបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនថៃ-កម្ពុជា។

ជាមួយកិច្ចពិភាក្សាស្និទ្ធស្នាលរួសរាយរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរូបលោកស្រីផ្ទាល់, លោកស្រីនាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងថា យើងទាំងពីរមានការប្តេជ្ញាខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជ្រាលជ្រៅ ប្រកបដោយជំនឿ ជឿទុកចិត្តគ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងអត្ថប្រយោជន៍រួម។ ចុងក្រោយនេះ យើងនឹងបន្តពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ និងការយោគយល់ជារួម លើយុវជនរបស់យើង។

លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះការគាំទ្រដល់អ្នកវិនិយោគថៃ ដែលបច្ចុប្បន្ន គឺជាប្រភពវិនិយោគបរទេសចំណាត់ថ្នាក់ទី៩នៅកម្ពុជា។

ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លានោះ រួមមាន ÷

  • ការបើកកុងស៊ុលទូតថៃនៅខេត្តសៀមរាប និងការបើកស្ថានកុងស៊ុលកម្ពុជា នៅខេត្តសុងក្លា ដែលនឹងកើតមានឆាប់ៗនេះ ,
  • ការរក្សាសន្តិភាព និងស្ថិរភាព នៅតាមបរិវេណព្រំដែនរួម កម្ពុជា-ថៃ , 
  • ប្រយុទ្ធប្រឆាំងអំពើ ឆបោក បោកប្រាស់ តាមអ៊ីនធើរណេត និងបំបាត់បណ្ដាញអំពើឧក្រិដ្ឋចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ ,
  • ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) សំខាន់ៗដែលបានគ្រោងទុក ,
  • ផ្លាស់ប្ដូរព័ត៌មាន ,
  • អភិវឌ្ឍតំបន់ព្រំដែនឱ្យបានល្បឿន , បំផ្លាញគ្រាប់មីនតាមបណ្ដោយព្រំដែន ,
  • ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនៅតាមតំបន់សេដ្ឋកិច្ចពិសេស , ក្នុងនោះ មានការរៀបចំសណ្ដាប់ធ្នាប់ដឹកជញ្ជូនផ្លូវគោក និងអភិវឌ្ឍសេវារថភ្លើងដឹកទំនិញឆ្លងព្រំដែន ក្នុងគោលបំណងកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាព ជាផ្នែកមួយនៃការរឹតបន្តឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងតំបន់នានា ,
  • គោលដៅបន្ថែមទំហំពាណិជ្ជកម្ម ពី ១០ពាន់លានដុល្លារអាមេរិក ឱ្យឈានដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៧ ,
  • ស្ថានភាពកម្មករខ្មែរ ត្រូវបានជ្រើសរើសតាមបណ្តាញផ្លូវច្បាប់ ដើម្បីឱ្យពួកគេចូលរួមទទួលបានសុខុមាលភាព និងអត្ថប្រយោជន៍សមរម្យ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN