Friday, April 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ កោះអញ្ជើញនារីម្នាក់ មកណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌

ភ្នំពេញ ៖ នៅថ្ងៃសុក្រទី២៥ខែមេសានេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ បានកោះអញ្ជើញនារីម្នាក់ឈ្មោះ រិះ សៀវហុង ហៅ You Ri ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ You Ri មកផ្តល់ការណែនាំ និងធ្វើកិច្ចសន្យាសុំទោសជាសាធារណៈ ចំពោះការប្រើប្រាស់ពាក្យសម្តីអសុរោះ កាយវិការមិនសមរម្យ និងអសីលធម៌ តាមរយៈការបង្ហោះវីដេអូក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលនាំឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងសំណាក់ថ្នាក់ដឹកនាំ និងសាធារណជនខ្មែរទូទៅ ។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព លោកស្រី ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងមានការអញ្ជើញចូលរួមពី លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ព្រមទាំងតំណាងសហគមអ្នកស្រឡាញ់ភេទដូចគ្នា ។

ជាមួយគ្នានោះដែរ លេខាធិការដ្ឋាន សូមធ្វើការអំពាវនាវដល់ សាធារណជនគ្រប់រូប មេត្តាបញ្ឈប់នូវការបង្ហោះមាតិកាដែលមានភាពអវិជ្ជមានដល់សង្គម ក៏ដូចជាបញ្ឈប់ការរើសអើង ការមើលងាយ និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់ ចំពោះសហគមអ្នកស្រឡាញ់ភេទដូចគ្នា រាប់បញ្ចូលទាំងស្រ្តីប្តូរយេនឌ័រ (ស្រ្តីភេទទី៣) ដែលជាជនងាយរងគ្រោះ ដើម្បីយើងអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខសាន្តទាំងអស់គ្នា ៕ រក្សាសិទ្ធដោយ៖សុទ្ធលី