Friday, April 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីម្នាក់កាប់សម្លាប់ស្រ្តីម្នាក់ ដោយសង្ស័យថា ស្រ្តីរូបនោះ ចេះអំពើអាបធ្មប់

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ក្រោយពីទទួលបានរបាយការណ៍ មេភូមិថ្មី កងកម្លាំងនៅស្នងការដ្ឋាននគរបាលខេត្ត អធិការនគរបាលស្រុក និង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រ ធ្វើការចុះស្រាវជ្រាវបន្ទាន់ អំពើឃាតកម្ម ស្ត្រីម្នាក់កាប់សម្លាប់ស្រ្តីម្នាក់ ដោយសង្ស័យថា ស្រ្តីរូបនោះ ចេះអំពើអាបធ្មប់ ដែលហេតុការណ៍កើតរឿង នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៥ វេលាម៉ោង ២២និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ជូ ណុន ភេទស្រី អាយុ ៨៦ ឆ្នាំស្ថិតនៅក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ករណីឃាតកម្មដែលបង្កឡើងដោយជនសង្ស័យឈ្មោះ យូ នឿន ភេទស្រី អាយុ ៤៥ ឆ្នាំរស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ វន សៅរិន្ទ ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបណ្តាលឲ្យស្លាប់។

មូលហេតុ ជនសង្ស័យឈ្មោះ យូ នឿន បានចោទប្រកាន់ជនរងគ្រោះថាចេះអំពើអាបធ្មប់បើកចង្កូមរកខាំខ្លួន ។ ក្រោយពេលកើតហេតុកងកម្លាំង បានចុះការពារកន្លែងកើតហេតុ និងឃាត់ខ្លួនស្ត្រីជាជនសង្ស័យឈ្មោះយូ នឿន ដើម្បីសួរនាំកសាង សំណុំរឿងតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី