ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឯកភាពលើសំណើរ លែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងស្រាបៀរ បន្ទាប់ពីប្រជុំពិភាក្សានាពេលសមស្រមស្របមួយ។
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយជម្រាបជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្មវត្ថុ៖ ករណីសំណើសុំរាជរដ្ឋាភិបាលមេត្តាចាត់វិធានការលើការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈ គម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹង។
យោង ៖ – លិខិតរបស់ក្រុមហ៊ុន HEINEKEN ក្រុមហ៊ុនភេសជ្ជៈនិងគ្រឿងស្រវឹងចំនួន៤ និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរនិងស្រា ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
- លិខិតលេខ២៧៧ ខន/០២៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ របស់ខុទ្ទកាល័យសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនឯកឧត្តម លោកជំទាវមេត្តាជ្រាបថា រាជរដ្ឋាភិបាលបានឃើញនិងឯកភាពជាគោលការណ៍ដូចខាងក្រោម៖
១-ក្នុងករណីមានការហាមឃាត់ចំពោះការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងឬគម្របនៃផលិតផល គ្រឿងស្រវឹងនិងភេសជ្ជៈនោះ ត្រូវកំណត់នូវរយៈពេលសមរម្យណាមួយ ក្រុមហ៊ុនទាំងនោះអាចត្រៀមខ្លួនជាមុន។ ដូចជា៦ខែឬ១ឆ្នាំ ដើម្បីឱ្យ
២-រៀបចំកិច្ចប្រជុំរវាងម្ចាស់ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់ទាំងអស់ នាពេលវេលាសមស្រប៕ រក្សាសិទ្ធដោយ៖សុទ្ធលី




