បាត់ដំបង ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៦និង០០នាទី មានប្រជាពលរដ្ឋ ឈ្មោះ គោក ភា ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រទះឃេីញកាំភ្លើង ចំនួន ០១ដើម នៅក្បែរគល់ឫស្សី ពេលខ្លួនកំពុងដេីរទៅកាត់អុស នៅចំណុចលើភ្នំកាធាង ភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង រួចបានមករាយការណ៍ មកកាន់ផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ។ បន្ទាប់មកប្រជាពលរដ្ឋ ខាងលើបានប្រគល់កាំភ្លើង AK 47 ចំនួន ០១ដើម គ្មានបង់ គ្មានគ្រាប់ មកអោយសមត្ថកិច្ចជំនាញផ្នែកយុត្តិធម៌ នៃ អធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បី រក្សាទុក ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុក សំឡូត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
