Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីចំនួនជាង ៥០% ស្រ្តីជាមាតា ស្រ្តីជាអប់រំ និងការថែទាំសមាជិកគ្រួសារ ស្រ្តីដែលប្រកបការងារនៅក្នុងវិស័យ សេដ្ឋកិច្ច

ភ្នំពេញ ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងថា ស្រ្តីដែលមានចំនួនជាង ៥០% ស្រ្តីជាមាតា ស្រ្តីជាអប់រំ និងការថែទាំសមាជិកគ្រួសារ ស្រ្តីដែលប្រកបការងារនៅក្នុងវិស័យ សេដ្ឋកិច្ច ដែលក្នុងនោះភាគច្រើនក៏មាននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្នុងកម្មវិធីកិច្ចសន្ទនាស្តីពីយេនឌ័រ និងបរិយាប័ន្ននៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមការងារបញ្ជ្រាបយេនឌ័រ និងក្រុមការងារប្រែប្រួលអាកាសធាតុមកពីអន្តរក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍និងអង្គការសង្គមស៊ីវិល សរុបចំនួន ១៥៨នាក់ ស្រី ៩៣ នាក់។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំប្រទេសកម្ពុជា បានបង្ហាញអំពីការយកចិត្តទុក និងអាទិភាព របស់ ADB ក្នុងការលើកកម្ពស់សមភាព យេនឌ័រ ដែលជាកិច្ចការសំខាន់ក្នុងក្របខណ្ឌភាពជាដៃគូប្រចាំប្រទេស ហើយក្នុងនោះ ក៏ ការគាំទ្រក្នុងការឆ្លើយតបនឹងយេនឌ័រនៅក្នុង NDC ដែលអាចជួយដោះស្រាយវិសមភាពយេនឌ័រជាប្រព័ន្ធ និងនាំទៅរកផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា កិច្ចសន្ទនានេះ គឺជាកិច្ចការដែលអន្តរក្រសួងជួបជុំគ្នា ដើម្បីពិនិត្យមើលទ្ធភាព ក្នុងការដាក់បញ្ចូលក្នុងវិធានការខ្លួន ក្នុងការឆ្លើយតបនឹងយេនឌ័រនៅ NDC 3.0។ ស្រ្តីដែលមានចំនួនជាង ៥០% ស្រ្តីជាមាតា ស្រ្តីជាអប់រំ និងការថែទាំសមាជិកគ្រួសារ ស្រ្តីដែលប្រកបការងារនៅក្នុងវិស័យ សេដ្ឋកិច្ច ដែលក្នុងនោះភាគច្រើនក៏មាននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគាត់អាចងាយរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផង, ស្រ្តីក៏ជាអ្នកអប់រំផ្សព្វផ្សាយដើម្បីបង្កពីការ ប្រែប្រួលអាកាសធាតុ និងស្រ្តីជាអ្នកកសាងភាពធន់ពីការប្រែប្រួលអាកាសធាតុផង។

របៀបវារៈថ្ងៃនេះ គឺការចូលរួមឆ្លើយតបនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការលើក កិច្ចអភិវឌ្ឍសង្គម ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។
នៅក្នុងកិច្ចសន្ទនានេះ អ្នកចូលរួមបានផ្លាស់ប្តូរមេរៀនបទពិសោធន៍គ្នាទៅវិញទៅមក និងកំណត់បានធាតុចូលគន្លឹះៗ ក្នុងការបញ្ចូលក្នុងវិស័យខ្លួន និងលទ្ធភាពក្នុងការពង្រឹង កិច្ចសហការវាងក្រុមការងារយេនឌ័រ និងក្រុមការងារបញ្ជ្រាបយេនឌ័រ នៅតាមវិស័យ ក្នុង រៀបចំផែនការជាតិ ក៏ដូចជាពេលអនុវត្តន៍ NDC 3.0 នៅខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី