Sunday, April 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យធានារ៉ាប់រង កំពុងរីកចម្រើនក្នុងសន្ទុះមួយយ៉ាងខ្លាំងក្លា ដោយរក្សាបាននូវកំណើនវិជ្ជមានជាមធ្យមប្រមាណ២០%

បាត់ដំបង ៖ នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែមេសា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំ «ទិវាធានារ៉ាប់រងកម្ពុជា២០២៥» ក្នុងបរិវេនសួនស្ប៉ាសម្ដេចក្រឡាហោមសខេងខេត្តបាត់ដំបង ដោយមានការចូលរួមក្រោមអធិបតីភាពពី ឯកឧត្តម រស់ សីលវ៉ា រដ្ឋមលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមានធនាគារ, លោក មូល ធន អភិបាលរងខេត្តបាត់ដំបង, លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

ក្នុងឱកាសនោះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា វិស័យធានារ៉ាប់រង កំពុងរីកចម្រើនក្នុងសន្ទុះមួយយ៉ាងខ្លាំងក្លា ដោយរក្សាបាននូវកំណើនវិជ្ជមានជាមធ្យមប្រមាណ២០% ក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ ជាក់ស្ដែងក្នុងឆ្នាំ២០២៤ ទីផ្សារធានារ៉ាប់រងកម្ពុជាបានកើនឡើងដល់ប្រមាណ ៣៥៧លានដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្ដល់ការធានាជូនប្រជាពលរដ្ឋប្រមាណ១,៧ លាន បណ្ណសន្យារ៉ាប់រងជាទឹកប្រាក់ធានាចំនួនជាង៨៥ ពាន់លានដុល្លារ។

ការរៀបចំទិវាធានារ៉ាប់រងកម្ពុជាប្រចាំឆ្នាំ២០២៥នេះឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាឱ្យកាន់មានការតែរីកចម្រើន និងជួយលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី