Monday, April 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿងបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ ថ្ងៃ

ខេត្តព្រះសីហនុ ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ​បានឲ្យដឹងថា នៅវេលាម៉ោង 09:00នាទី ថ្ងៃទី 28 ខែមេសា ឆ្នាំ2025 នាវាចំបាំងកងទ័ពជើងទឹក សហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ី ចំនួន ៣ គ្រឿង មាននាវិកសរុបចំនួន ២៦២ នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ ថ្ងៃ(ថ្ងៃទី ២៨ ខែមេសា ដល់ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៥) ក្នុងនោះគណៈប្រតិភូនាវាអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

+លក្ខណៈបច្ចេកទេសនាវា÷
1-នាវាទីមួយឈ្មោះ REZKIY លេខ 343
-ទម្ងន់ផ្ទុក 2,250 តោន
-បណ្ដោយ 104.5 ម៉ែត្រ
-ទទឹង 13 ម៉ែត្រ
-ជម្រៅទឹក 7.95 ម៉ែត្រ
-មាននាវឹកសរុបចំនួន 100 នាក់
-មេបញ្ជាការនាវា លោក វរនាវីឯក Evgenii KOVA LEV

2-នាវាទីពីរឈ្មោះ HERO លេខ 339
-ទម្ងន់ផ្ទុក 2,250 តោន
-បណ្ដោយ 104.5 ម៉ែត្រ
-ទទឹង 13 ម៉ែត្រ
-ជម្រៅទឹក 7.95 ម៉ែត្រ
-មាននាវឹកសរុបចំនួន 100 នាក់
-មេបញ្ជាការនាវា លោក វរនាវីឯក DMITRII GUNKO

3-នាវាទីបីឈ្មោះ PECHENGA
-ទម្ងន់ផ្ទុក 12,891 តោន
-បណ្ដោយ 130 ម៉ែត្រ
-ទទឹង 20 ម៉ែត្រ
-ជម្រៅទឹក 7.2 ម៉ែត្រ
-មាននាវឹកសរុបចំនួន 62 នាក់
-មេបញ្ជាការនាវា លោក GONCHAR Aleksandr ៕ រក្សាសិទ្ធដោយ៖សុទ្ធលី