ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន ៣២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅក្នុងនោះមានករណី លួច ឆក់ បង្កហិង្សា,គំរាមកំហែង,បន្លំឯកសារ,រំលោភលើទំនុកចិត្ត,ជួញដូរមនុស្សនិងបង្ខាំងមនុស្សដោយខុសច្បាប់ ។
ជនសង្ស័យទាំង៣២នាក់ត្រូវបានកម្លាំងនគរបាលជំនាញនិងនគរបាលនៅតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី





