Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបជជែកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី តាមទូរស័ព្ទលើបញ្ហាមីយ៉ាន់ម៉ា និងពន្ធរបស់អាមេរិក

ភ្នំពេញ ៖ នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានជួបជជែកតាមទូរស័ព្ទ ជាមួយលោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននៅឆ្នាំ២០២៥នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា “ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមប្រព័ន្ធទូរសព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានសម្រាប់ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការជួយរកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា, វិធានការពន្ធរបស់សហរដ្ឋអាមេរិក និងការចូលជាសមាជិករបស់ប្រទេសទីម៉័រខាងកើតក្នុងសហគមន៍អាស៊ាន”៕រក្សាសិទ្ធដោយ៖សុទ្ធលី