នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួម វេទិកាលើកទី៣ នៃកិច្ចសន្ទនាសភាត្បូង-ត្បូង (The Third Edition of the South-South Parliamentary Dialogue Forum) នៅរាជធានីរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក។
នាឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានអញ្ជើញថ្លែងបទអន្តរាគមន៍លើមូលបទស្ដីពី “តួនាទីនៃកិច្ចសន្ទនាសភាអន្តរតំបន់ ក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរួមគ្នា ក្នុងចំណោមប្រទេសលោកខាងត្បូង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី







