ខេត្តកំពង់ស្ពឺ ៖ មនុស្ស២នាក់បានបាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន ដោយសារឡានបែកកង់ក្រោយ។ នៅវេលាម៉ោង ១១:៣៤នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥កងកម្លាំងនគរបាល អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ របួសធ្ងន់ ២នាក់ រីឯអ្នកបើកបរ រងរបួសស្រាល ។
បច្ចុប្បន្នកំលាំងនគរបាលបានជួយសង្រ្គោះដោយសហការពី កំលាំងនាយកដ្ឋាន-ក្រុមហ៊ុនផ្លូវល្បឿនលឿន បានធ្វើការតាមនីតិវិធី មូលហេតុ ថារថយន្ដបែកកង់ក្រោយ ពេលកំពុងបើកបរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








