Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៥បានប្រសាសន៍ថា បញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារចោលការងារក៏មិនបាន។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។
សម្រាប់ខ្ញុំពេលនេះថ្ងៃ៣និង៤ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃ៤និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។
ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុសបានទេព្រោះខ្ញុំត្រូវចេញដំណើរទៅ
ឥណ្ឌូនេសុីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។នៅឥណ្ឌូនេសុីពីថ្ងៃ៥ដល់ថ្ងៃ៧មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។

សម្តេចតេជោ បានថ្លែងបន្តទៀតថា តាមការគ្រោងទុកខ្ញុំនិងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាននិងអាសុីបូពា៏នាទីក្រុងហ្សាកាតានាព្រឹកថ្ងៃ៦ឧសភា។

ថ្ងៃត្រង់៧ឧសភាខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមកដល់កម្ពុជាវិញ។

ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយកូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួម
កាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូន
របស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។
ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×