លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ បានថ្លែងថា បើចង់រត់ រត់អោយដល់ឋានព្រៈចន្ទ័ កុំគិតថាប្រព្រឹត្តបទល្មើសហើយ អាចគេចខ្លួនបានរហូតនោះ ! បន្តចាប់តាមដីការក្រុមក្មេងទំនើងពូកែខាងកាប់ចាក់ ក្មួយអាចភ្លេចពូ តែពូមិនងាយភ្លេចក្មួយឡើយ ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងបន្តទៀតថា ក្មួយៗផ្សេងទៀតខំរៀន គេងនៅផ្ទះយើងបាយនៅផ្ទះយើងបរិយាកាសល្អជាងណាក្មួយ នៅកន្លែងនោះបាយទឹកកន្លែងគេងមិនស្រួលដូចនៅផ្ទះយើងទេ ។ កុំចង់ធ្វើអ្នកលេង គ្មានអនាគតទេក្មួយ ជឿពូទៅ ។
លោកម៉ែន វណ្ណៈ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត បានចេញ ដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ឆាវ សំណាង ហៅ ណាង ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទី កន្លែងកំណើតនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹក ឈូ ខេត្តកំពត ជាអនីតិជន ទោសពីមុនគ្នា ។
ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ ទោស (គប់ដុំថ្ម និងប្រើកាំបិតផ្គាក់កាប់បំផ្លាញម៉ូតូ) ប្រព្រឹត្តនៅចំណុចបរិវេណស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ស្ថិតភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើស ព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះ ឆាវ សំណាង ហៅ ណាង ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវ បានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ចេញដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៤៥០៤ ព្រ.១/២៤ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីឱ្យចូលខ្លួននិងឆ្លើយបំភ្លឺ ហើយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃឃ្មុំ បានបញ្ជាក់ ថាឈ្មោះ ឆាវ សំណាង ហៅ ណាង ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បានគេចខ្លួនចេញពីមូល ដ្ឋាន មិននៅក្នុងមូលដ្ឋានទេ ហេតុនេះធ្វើឱ្យរាំងស្ទះដល់ការស៊ើបសួរ គប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជននេះ ។
តាមដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៩៩ ព្រ.១/២៤ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ទៅតំណាងអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីផ្តល់យោបល់ពីតំណាង អយ្យការ តាមមតិរបស់តំណាងអយ្យការ បានឯកភាពលើការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទខាងលើ ។
-ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចចាប់ខ្លួនជនត្រូវចោទឈ្មោះ ឆាវ សំណាង ហៅ ណាង មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិតក្នុងសំណុំរឿងក្តីនេះ ។
ហេតុដូច្នេះសម្រេច ៖
១. បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឆាវ សំណាង ហៅ ណាង ដែលមានអត្តសញ្ញាណខាងលើ ។
២. បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចឱ្យស្រាវជ្រាវ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ ជូនសាលា ដំបូងខេត្តកំពត ដើម្បីចាត់ការតាមច្បាប់ ។
៣. បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំមកបង្ហាញ ដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត៕រក្សាសិទ្ធដោយ៖សុទ្ធលី




