Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័ន​ពាក់ព័ន្ធនានាត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយដែលបង្កឱ្យមានជំងឺមហារីក

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០។

ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺមហារីកបាន​ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់​សង្គម​-សេដ្ឋកិច្ច, រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធជំងឺមហារីកជាអាទិភាព​ចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥​-២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់កម្ពុជាដែលបង្ហាញពីជំហរ និងការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការការពារ និងសង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីផែនការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លង់ម៉ែ និងពេទ្យតាមតំបន់ ដើម្បីលើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការព្យាបាលជារឿងមួយត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះសម្តេចមហាបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយនាំឱ្យកើតជំងឺមហារីក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ «ក្មេងៗសិស្សសាលាមិនចាំបាច់ហ៊ឺហារឿងជក់វែប (Vape) ទេ ហ៊ឺហារឿងប្រឡងយកលេខមួយដូចក្មួយនៅព្រៃវែង នៅណានោះ គួរល្បីខាងហ្នឹងវិញ»។ កម្ពុជាបដិសេធសំណើរបស់ក្រុមហ៊ុនបរទេសមួយដែលចង់បើករោងចក្រផលិត Vape នៅកម្ពុជា។

សម្ដេចបវរធិបតី​ នាយករដ្ឋមន្រ្ដី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។ ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។

សម្ដេចបវរធិបតី​ នាយករដ្ឋមន្រ្ដី៖អគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ត្រូវពិនិត្យគ្រប់គ្រងនៃការនាំចូលបន្លែសាច់ ឲ្យបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យលួងម៉ែ ។

សម្តេចបវរធិបតី​ នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង២ទសវត្សរ៍កន្លងមកនេះ ក្នុងនោះវិស័យសុខាភិបាលមានសេវាពង្រីកគុណភាព ដែលនាំឱ្យការគាំពារការថែទាំសុខភាពសាធារណៈកាន់តែប្រសើរឡើង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×