Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាលួចកាច់សោរកម៉ូតូយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការបង្ក្រាបបាន

ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២៖០៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យនឹងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំនុចបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន។

*ទី១៖ឈ្មោះ ឃុំ ចាន់ណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ដៃដល់)។

*ទី២៖ ឈ្មោះ សែម ស្រីបូរ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីកន្លែងស្នាក់នៅផ្ទះមិនលេខ ផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ JY-9061(របស់ជនសង្ស័យធ្វេីសកម្មភាព) និងសោរដែកអក្សរអិល ចំនួន០១+ដែកមុខស្រួចចំនួន០១+ឧបករណ៍សម្រាប់បេីកគំរបសោរចំនួន០១។

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០២៖០០នាទីទៀបភ្លឺ ជនសង្ស័យបានធ្វេីសកម្មភាពចូលលួចកាច់សោរកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1AC-7032បានសម្រេច នៅចំនុចបន្ទប់ជួលលេខ០៥ ផ្លូវលេខ១៦BT ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×