Wednesday, May 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងប្រពន្ធដើមវាយប្រពន្ធចុង, តំណាងអយ្យការចោទប្រកាន់ស្ដ្រី២នាក់ ដែលបានប្រើហិង្សាលើស្រ្តីម្នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចោទប្រកាន់ស្រ្តី២នាក់ ដែលបានប្រើហិង្សាលើស្រ្តីម្នាក់ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ។

នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចោទប្រកាន់ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។

ក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចោទប្រកាន់ ជនត្រូវចោទទាំង២ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ នៅរសៀលថ្ងៃដដែលនេះ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និងខូចខាតរថយន្ដ នៅយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ស្ដ្រីទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សា ហើយវីដេអូត្រូវបានចែកចាយពេញបណ្ដាញសង្គម ឈ្មោះ ជា រីដា អាយុ៣៩ឆ្នាំ និងឈ្មោះ អ៊ឹង លីមុំ អាយុ៤៥ឆ្នាំ។ ដោយឡែកស្ដ្រីរងគ្រោះឈ្មោះ ចាប ចន្ដា អាយុ៤០ឆ្នាំ។

បើតាមសមត្ថកិច្ច សម្ភាររងការខូចខាត រថយន្ត១គ្រឿង ម៉ាក Prius ស៊េរី២០០៥ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BF-8730 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខ ពួកប្រុសម្នាក់ទៀត (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខកម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ) និងកង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×