Thursday, May 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន “កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ”

ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សុទ្ធតែបានលើកឡើងថា “កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពី នីតិកាលមុនៗ។”

ក្នុងប្រសាសន៍បិទសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា “កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ប៉ុន្តែក្នុងអាណត្តិនេះ រាជរដ្ឋាភិបាល បានផ្តោតជាសំខាន់លើវិធីសាស្ត នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះនានា ដើម្បីឱ្យដំណើរការកែទម្រង់នេះបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ នៅពេលដែលខ្ញុំចូលមកកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៦ ខ្ញុំបានយកការងារកំណែទម្រង់ស្ថាប័ន ជាការងារអាទិភាពមួយដ៏សំខាន់ ដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាពមុតស្រួច។”

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងត្រៀមលក្ខណៈរួចជាស្រេច និងបន្តចូលរួមសហការយ៉ាងពេញទំហឹង សំដៅឈានទៅសម្រេច បាននូវការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាជន។”

សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី២៥ ដែលក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×