Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​គយនិងរដ្ឋាករ​កម្ពុជា​ ណែនាំឲ្យមន្រ្តីជំនាញចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ ដល់សុខភាពប្រជាជន

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៥ បានលិខិត​ជម្រាបមកលោក លោកស្រី ប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករ កម្មវត្ថុ៖ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ ។

បើតាមលិខិតនេះ , លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ) សូមធ្វើការណែនាំបណ្តោះអាសន្នដូចខាងក្រោម៖

១. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ញត្តិអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ជាធរមាន ដូចយោងខាងលើ ដោយការនាំចូលផ្លែទុរេនត្រូវអមភ្ជាប់ជាមួយប្រតិវេទន៍គយនូវវិញ្ញាបនបត្រភូតគាមអនាម័យ។

២. ត្រូវចាត់ចែងការដកសំណាកគម្រូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំ កិច្ចសហការពីមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (ក.ប.ប.) ធ្វើការវិភាគ។ ក្នុងករណីនេះ ទំនិញនាំចូលអាចត្រូវបានអនុញ្ញាតដឹកជញ្ជូនទៅគម្យដ្ឋាន ក្នុងប្រទេសបន្ទាប់ពីបានបំពេញបែបបទបញ្ចេញទំនិញពីគយរួច ដោយអ្នកនាំចូលត្រូវបញ្ជាក់ជូនមន្ត្រី គយមានសមត្ថកិច្ចឱ្យបានច្បាស់លាស់នូវទីតាំងគម្យដ្ឋាននៃការដឹកជញ្ជូន ចែកចាយក្នុងប្រទេស។

៣. ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា “ផលិតផលមានសារធាតុប៉ះពាល់ដល់សុខភាព ឬ “ខូចគុណភាព” ត្រូវចាត់ចែងប្រមូលឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការ ចាត់វិធានការបន្តពី អគរ។

៤. ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រក របៀងក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×